29 C
Phnom Penh
Wednesday, May 22, 2019

ខ្មែរគួររៀនពីការឈឺចាប់

១.នគរវត្តបែកដោយសារមានខ្មាំង                      បង្កប់ខ្លួនច្បាំងបំផ្លាញកម្ពុជា ធ្វើពុតចុះចូលសុំរស់មួយគ្រា                              គ្រាក្រោយប្រែជាវាយខ្មែរខ្ចាត់ខ្ចាយ។ ២.លង្វែកបែកខ្ញែកដោយសារដួងប្រាក់                ទិញខ្មែរឲ្យខ្វាក់កាប់ឆ្ការគ្មានស្តាយ ឬស្សីក្រាសឃ្មឹកបាក់ដួលរាយប៉ាយ                ខ្មែរប្រែអន្តរាយដោយសារកលគេ។ ៣.ខ្មែរនៅតែឈ្លោះរាប់រយតំណរ                       អាក្រក់ប្រែល្អឈ្លោះឥតទំនេរ ទៅណាមកណាឮមាត់ក្មេងជេរ...