សម្តេចហ៊ុន សែន ជំរុញឱ្យមន្រ្តី និងប្រជាពលរដ្ឋ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជា ឱ្យបានគ្រប់ៗគ្នា

89

34561602_1722697991112024_8671580232374812672_nក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ៥៦៧នាក់ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០១៨ មានសិស្សនិសិត្សចំនួន ៣៨០នាក់ នៅវិទ្យាស្ថានជាតិអប់រំ កាលពី  ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលចំនួន ៥៦៧នាក់ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០១៨ មានសិស្សនិសិត្សចំនួន ៣៨០នាក់ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីបម្រើការងារឲ្យមានប្រសិទ្ឋភាពទាន់ស្របពេលនឹងការជឿនលឿនរបស់ពិភពលោក មន្ត្រីរាជការ និងប្រជាពលរដ្ឋ ត្រូវរៀនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឲ្យបានគ្រប់ៗគ្នា។

សម្តេចតេជោបន្តថា  ការបង់ពន្ធចូលរដ្ឋ និងការចុះបញ្ជីរពាណិជ្ជកម្មផ្សេងៗ ក៏ត្រូវបានអនុវត្តតាមប្រព័ន្ធអនឡាញ(Online)ដែរ ដើម្បីធ្វើឲ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងកាត់បន្ថយអំពើពុករលួយផ្សេងៗ។

សម្តេចបញ្ជាក់ថា ការងារកំណែទម្រង់កិច្ចការមុខងារសាធារណៈ ដែលកន្លងមកពិតជាមានភាពស្មុគស្មាញប៉ុន្តែក្រោយពីបានបង្កើតនូវក្រសួងមុខងារសាធារណៈរួចហើយ គឺបង្កើតឲ្យមានភាពងាយស្រួលជាងមុនក្នុងការបែងចែកមុខងារ និងតួនាទីរបស់មន្ត្រីរាជការ។

សម្តេចបន្តថា កំណែទម្រង់សេវាសាធារណៈមួយចំនួន ដែលរាជរដ្ឋាភិបាលបានអនុវត្តកន្លង  គឺការប្រើប្រាស់បច្ចេកវិទ្យា (ATM card) ដើម្បីបើកប្រាក់ខែជូនមន្ត្រីរាជការដែលបានកាត់បន្ថយចំនួនមន្ត្រីមន្ត្រីខ្មោចបានយ៉ាងច្រើនផងដែរ។

ចែករំលែក

មតិយោបល់