សម្តេចតេជោ ហ៊ុន សែន ៖ ចាប់ពីឆ្នាំ២០១៩ទៅ ប្រាក់ខែមន្ត្រីរាជការ មិនតិចជាង១​លានរៀលទេ

400

35758431_1743186269063196_154522018388115456_nក្នុងពិធី សម្ពោធ សមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅក្នុងខេត្តកណ្ដាលកាលពីថ្ងៃព្រហ្បត៍ ៩កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានខិតខំធ្វើការកែទម្រង់ នៃបញ្ហាសំខាន់ជាច្រើន ដើម្បីឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែសុខស្រួល និងមានជីវភាពល្អប្រសើរ ដូចជាថ្មីៗនេះដែលរាជរដ្ឋាភិបាលបានធ្វើការតំឡើងប្រាក់ខែដល់មន្ត្រីរាជការជាបន្តបន្ទាប់។

សម្តេចតេជោ អះអាងថា ចាប់ពីឆ្នាំ២០១៩ទៅប្រាក់ខែមន្ត្រីរាជការមិនតិចជាង១លានរៀលនោះទេ។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាល ក៏បានខិតខំធ្វើការកំណែទម្រង់ទាំ ថ្នាក់ក្រោម និងថ្នាក់លើ ទាក់ទងទៅនឹងបញ្ហាសំខាន់ៗមួយចំនួនទៀតដូចជាប្រព័ន្ធហិញ្ញវត្ថុ, កំណែទម្រង់សេវាសាធារណៈ និងកំណែទម្រង់លើវិស័យផ្សេងៗជាច្រើនទៀត។ សម្ដេចតេជោ បានសង្កត់ធ្ងន់ផងដែរថា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋអោយបានល្អ ត្រូវដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាន ឱ្យបានលឿន និងមានប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន បន្តថា  ដើម្បីធានានូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍន៍ សូមបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ៕

 

ចែករំលែក

មតិយោបល់