សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសាកលវិទ្យាល័យរដ្ឋ និងឯកជន ផ្តល់ឱកាសឱ្យនិស្សិតក្រីក្រ បានបន្ត ការសិក្សា​នៅមហាវិទ្យាល័យ

359

35847047_1744636638918159_464264983782359040_o 35882103_1744636368918186_3993696179366920192_o 35893232_1744635958918227_4585997290749034496_o 35973348_1744636655584824_3282586840829263872_oក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣,២៣៣នាក់ កាលពីព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨  នៅាលមហោស្រពកោះពេជ្រ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  បានមានប្រសាសន៍ថាសម្តេច សូមអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ព្រមទាំងបានលើកទឹកចិត្តឲ្យនិស្សិតទាំងអស់បន្តនូវការខិតខំប្រឹងប្រែង ឬរៀនសូត្រជាបន្តទៀតដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែមានសមត្ថភាពនិងរីកចម្រើនបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សាកលវិទ្យាល័យរដ្ឋ និងឯកជនទាំងអស់ ត្រូវផ្តល់ឱកាសដល់និស្សិក្រីក្រដែលកំពុងប្រឈមបញ្ហាធំៗមួយចំនួន ដូចជា ឪពុក ឬម្តាយទទួលមរណៈភាព ឬកំពុងមានវិបត្តិហិរញ្ញវត្ថុ គ្មានលទ្ធភាព បន្តការសិក្សានៅសាកលវិទ្យាល័យ គឺសូមលើកទឹកចិត្ត និងអនុគ្រោះដល់និសិ្សតឲ្យជំពាក់ថ្លៃបង់ប្រាក់ ក្នុងកំឡុងពេលសិក្សា ដើម្បីផ្តល់ឱកាសឲ្យនិស្សិតអាចបញ្ចប់ការសិក្សាបានដោយជោគជ័យ ហើយនិស្សិតក៏អាចមានឱកាសបង់សងថ្លៃសាលាវិញបានផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានវាយតំម្លៃខ្ពស់ និងកោតសរសើរចំពោះការវិវឌ្ឍ និងរីកចម្រើនរបស់ សាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងការណ្តុះបណ្តាលធនធានមនុស្សរាប់ម៉ឺននាក់ឲ្យទទួលបាននូវចំណេះដឹង និងជំនាញពិតប្រាកដ។

 

ចែករំលែក

មតិយោបល់