សម្តេចតេជោ ហ៊ុន សែន៖ វិមានឈ្នះ ឈ្នះ នឹងត្រូវសម្ពោធ ដោយឧឡារឹកបំផុតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨

328

35900555_1746195065428983_485054077193945088_o 35922893_1746195552095601_1430150828835995648_oសម្ពោធ សួនសត្វភ្នំពេញសាហ្វារី (Phnom Penh World Safari) ដែលជាសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ សម្តេច តេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថាវិមានឈ្នះ-ឈ្នះដែល កំពុងសាសងសង់ជិតរួចរាល់ហើយ ហើយវិមានឈ្នះ-ឈ្នះនេះនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី ២៩ ធ្នូ ២០១៨ ខាងមុខនេះ ដែលពិធីនេះនឹងធ្វើឡើងយ៉ាងឧឡារឹកបំផុត។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបង្កើតវិមានឈ្នះ-ឈ្នះ គឺ ដែលជាទីកន្លែងប្រវត្តិសាស្ត្រមួយទៀត ដើម្បីប្រជាពលរដ្ឋ និងយុវជន បានសិក្សាស្វែងយល់ និង ចងចាំអំពីកម្ពុជា ដែលបានបញ្ចប់   សង្គ្រាមទាំងស្រុងក្នុងរយៈពេល២០ឆ្នាំដោយសារស្នាដៃកូនខ្មែរ និងដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេច។

សម្តេចតេជោអះអាងថា ក្រោយពីកម្ពុជាទទួលបាននូវសន្តិភាពពេញលេញហើយ គឺរាជរដ្ឋាភិបាល បានជំរុញការកសាងប្រទេសជាតិ ដែលបានកំណត់ទិសដៅក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយ ទៅជាប្រទេស ដែលមានប្រាក់ចំណូមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានមហិច្ឆតាប្រែក្លាយកម្ពុជាទៅជាប្រទេស មានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

 

ចែករំលែក

មតិយោបល់