សម្តេចតេជោ ហ៊ុន សែន៖ បក្សនយោបាយខ្លះ វាយប្រហារបក្សកាន់អំណាច ដើម្បីឱ្យគេឆាប់ស្គាល់

388

fn-2018-06-27-15-11-28-0ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង២ម៉ឺននាក់ មកពីរោងចក្រចំនួន៥ នៅស្រុកសាមគ្គីមាន ជ័យ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល  បានមានប្រសាសន៍ថា អ្នកដែលមានចេតនាប្រើប្រាស់ ហ៊ុន សែន លើកកម្ពស់តួនាទីខ្លួន ត្រូវប្រញ៉ាប់ប្រើប្រាស់វិធីផ្សេងទៅ ព្រោះសម្តេចបានផ្តល់ឱ្យអ្នកខ្លះរួចទៅហើយ ប៉ុន្តែចាប់ពីពេលនេះទៅ សម្តេចនឹងមិនផ្តល់ឱ្យអ្នកណាទេ ព្រោះ យុទ្ធសាស្រ្តបក្សខ្លះ គេវាយប្រហារមកលើសម្តេច គេនឹងវាយប្រហារមកលើគណបក្សប្រជា ជនកម្ពុជា ដើម្បីឱ្យសម្តេច ឬគណបក្សប្រជាជនវាយបកតបទៅវិញ គឺស្មើនឹងឃោសនាឱ្យគេស្គាល់។

សម្តេចតេជោបញ្ជាក់ថា សូមកុំសង្ឃឹម កុំលេងជាមួយជើងចាស់ផ្នែកយុទ្ធសាស្រ្តមួយនេះ មិនថាយុទ្ធសាស្រ្តផ្នែកអ្វីនោះទេ សូមផ្តាំជូនសារទៅអ្នក ខ្ញុំបានផ្តល់ឱ្យអ្នកខ្លះហើយ ដើម្បីធ្វើជាដើមទន់ ព្រោះនោះក៏មានផលប្រយោជន៍ឱ្យខ្ញុំដែរ ឬមាន ផលប្រយោជន៍ឱ្យ ហ៊ុន សែនដែរ ដើម្បីបំភ្លេចអាចោរចង្រៃមួយនោះ ហើយឱ្យអ្នកឡើងថ្លៃ ក្លាយទៅជាតួរអង្គមួយ ក្នុងចំណោមតួរអង្គ ដែលរត់ប្រណាំង ក៏ប៉ុន្តែអ្នកកុំសង្ឃឹមថា ហ៊ុន សែន នឹងផ្តល់ពិន្ទុរឱ្យអ្នកបន្ថែមទៀត តាមរយៈការនិយាយទៅដល់ឈ្មោះអ្នក និយាយទៅដល់ឈ្មោះ គណបក្សរបស់អ្នក។

សម្តេចបន្តថា សម្តេចប្រកាសឈប់ផ្សព្វផ្សាយឃោសនា ឱ្យគណបក្ស និងបេក្ខជននយោបាយណាមួយតទៅទៀតហើយ ដោយសម្តេចទុកថា ការលើកឡើងពីបក្សដទៃដោយចំៗរបស់សម្តេច បានធ្វើឱ្យអ្នកទាំងនោះកើនឡើងនូវប្រជាប្រិយភាព ហើយយកឱកាសនេះ លើកតម្កើងខ្លួនឯងជាបន្តបន្ទាប់។ សម្តេចក៏បានណែនាំដល់មេដឹកនាំ គណបក្សប្រជាជនកម្ពុជាផ្សេងទៀតផងដែរថា កុំឆ្លើយឆ្លងជាមួយគណបក្សដទៃ ហើយធ្វើយ៉ាងណា ពន្យល់ពីគោលនយោបាយរបស់ខ្លួនបានហើយ។ មេដឹកនាំគណបក្សប្រជាជន មិនត្រូវឆ្លើយឆ្លងជាមួយបក្សណាទាំងអស់ ហើយត្រូវធ្វើយ៉ាងណា និយាយតែពីចំណុចវិជ្ជមានរបស់គោលនយោបាយគណបក្សប្រជាជនកម្ពុជា សម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោត នាខែកក្កដា ខាងមុខនេះ។

ក្នុងគោលនយោបាយគណបក្សប្រជាជនកម្ពុជា គឺសម្តេចចង់ឱ្យមន្រ្តីគណបក្សប្រជាជន ឱ្យបង្ហាញអំពីភាពរីកចម្រើន បង្កើតចេញជាឧស្សាហកម្ម រោងចក្រ មន្ទីរពេទ្យ វត្តអារ៉ាម សាលារៀន បោះបង្គោលព្រំដែន ការបង្កើនសន្តិភាពជាមួយប្រទេសជិតខាង និងការអភិវឌ្ឍផ្សេងៗទៀតជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលគណបក្សប្រជាជនកម្ពុជា បានធ្វើចេញជារូបរៀងកន្លងមក។

សម្តេចបញ្ជាក់ថា៖  ជាការពិតហើយ យើងធ្វើជាដឹកនាំរដ្ឋាភិបាល គេច្បាស់ជាទិទៀនលើគោលនយោបក្សរបស់យើងហើយ យើងមិនចាំបាច់តបតទេ យើងគ្រាន់តែការពារនូវគោលនយោបាយរបស់យើងបានហើយ។

ចែករំលែក

មតិយោបល់