សម្តេចតេជោហ៊ុន សែន ៖ មន្រ្តី ត្រូវតែធ្វើជាអ្នកបម្រើរាស្រ្ត ដោយស្មោះត្រង់

159

34561602_1722697991112024_8671580232374812672_nក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ៥៦៧នាក់ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០១៨ មានសិស្សនិសិត្សចំនួន ៣៨០នាក់ នៅវិទ្យាស្ថានជាតិអប់រំ កាលពី  ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលចំនួន ៥៦៧នាក់ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០១៨ មានសិស្សនិសិត្សចំនួន ៣៨០នាក់ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មន្ត្រីរាជការទាំងអស់ត្រូវប្រកាន់ខ្ជាប់ នូវតួនាទីរបស់ខ្លួន គឺត្រូវតែធ្វើជាមន្ត្រីល្អ ដែលមានប្រជាពលរដ្ឋគោរពស្រលាញ់។

សម្តេចបន្តថា មន្រ្តីទំាងតអស់ ត្រូវតែជាអ្នកបម្រើរាស្រ្ត បម្រើពលរដ្ឋដោយស្មោះត្រង់ មិនត្រូវក្រអឺតក្រទម ដាក់ម្ចាស់ឆ្នោត ហើយត្រូវចេះគោរពប្រជាពលរដ្ឋចេះអោនលំទោន ដូចពាក្យចាស់លោកថា  ងើបស្កក អោនដាក់គ្រាប់ ព្រោះមន្រ្តីគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់រាស្រ្ត មិនមែនជាចៅហ្វាយរបស់ប្រជារាស្រ្តឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវគន្លឹះសំខាន់ៗមួយចំនួនដើម្បីឲ្យមន្ត្រីយើង អនុវត្តការងារទទួលបានជោគជ័យគឺៈ

ទី១)ត្រូវរៀបចំផែនការអោយបានច្បាស់លាស់ គឺគិតហើយចាំគូរ ការធ្វើបែបនេះយើងអាចវាស់ស្ទង់ទំហំការងារយើងដែលធ្វើឲ្យយើងអាចសម្រេចជោគជ័យបាន ៣០%។

ទី២) ចាត់តាំងការងារអនុវត្ត ដោយត្រូវរៀបចំធនធានមនុស្សគ្រប់គ្រាន់ និងធនធានហិរញ្ញវត្ថុ ដែលអាចនាំមកជោគជ័យប្រមាណ ៣០%។

ទី៣)ដោះស្រាយបញ្ហាប្រឈមបន្ទាន់ដែលអាចកើតឡើងដោយចៃដន្យឬដោយយថាហេតុណាមួយ ក្នុងពេលដែលយើងកំពុងអនុវត្តគម្រោងសកម្មភាពដែលធ្វើឲ្យយើងអាចសម្រេចជោគជ័យបាន ៤០% ។

 

ចែករំលែក

មតិយោបល់