សម្តេចតេជោហ៊ុន សែន បញ្ជាក់ថា ការបញ្ជូនពលករទៅធ្វើការ នៅក្រៅប្រទេស មិនមែនជារឿងចម្លែកទេ

327

fn-2018-06-28-09-47-15-3ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករំកម្មការិនី ប្រមាណ២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ប្រមុខរាជរដ្ឋាភិបាល  សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសាសន៍ថា ការបញ្ជូណពលករកម្ពុជា ទៅធ្វើការនៅក្រៅប្រទេស មិនមែនជារឿងចម្លែកនោះទេ ព្រោះមានប្រទេសជាច្រើន បានបញ្ជូនពលរដ្ឋខ្លួន ទៅធ្វើការនៅក្រៅប្រទេស ក្នុងនោះប្រទេសហ្វីលីពីន មានប្រជាពលរដ្ឋធ្វើការនៅក្រៅប្រទេសជាង១០លាននាក់ ហើយការរកការងារជូនប្រជាពលរដ្ឋ ធ្វើនៅក្រៅប្រទេសនេះ ជានយោបាយមួយ ជួយរកការងារជូនប្រជាពលរដ្ឋ ហើយសម្តេចកំពុងចរចាសុំឲ្យកូរ៉េខាងត្បូង បង្កើនការទទួលកម្មករខ្មែរ ឲ្យបានកាន់តែច្រើនថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងខិតខំបើកទីផ្សារការងារ នៅប្រទេសដ៏ទៃផ្សេងទៀត ដែលមានប្រាក់ចំណូលខ្ពស់ ដូចជានៅមជ្ឈិមបូព៌ាជាដើម។ ការរកការងារនៅក្រៅប្រទេស ជូនពលរដ្ឋ គឺជានយោបាយមួយ ធ្វើឲ្យជីវភាពពលរដ្ឋកាន់តែប្រសើរ របស់រាជរដ្ឋាភិបាលទៅវិញទេ។

គួររំលឹកថា ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តីនៅពេលនេះ ធ្វើឡើង បន្ទាប់ពីមានមតិរិះគន់មួយចំនួនថា រាជរដ្ឋាភិបាល គ្មានសមត្ថភាព ជួយពលរដ្ឋនៅក្នុងប្រទេស ឬថា ក្រោមការដឹកនាំ របស់សម្តេច ធ្វើឱ្យ ពលរដ្ឋធ្វើចំណាកស្រុកទៅបរទេស ដើម្បីស្វែងរកការងារធ្វើកាន់តែច្រើន។

សូមជម្រាបថា គិតត្រឹមដើមឆ្នាំ២០១៨ ពលករកម្ពុជាដែលកំពុងតែបំពេញការងារនៅក្រៅប្រទេស មានប្រមាណ១លាន៥ម៉ឺននាក់ ក្នុងនោះនៅប្រទេសថៃមានជាង១លាននាក់ ក្រៅពីនេះមាននៅកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងហុងកុង នេះបើតាមការចុះផ្សាយអង្គភាពសារព័ត៌មាន ហ្រ្វេសញូវ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងសង្កេតឃើញថា គ្រួសារដែលមានកូនធ្វើជាកម្មកររោងចក្រនៅក្នុងប្រទេស និងទៅធ្វើការនៅក្រៅប្រទេស ឥលូវស្ថានភាពគ្រួសារនោះ បានធូរស្រាលជាងពេលមុន ផ្ទះសម្បែងក៏ល្អជាងពេលមុន ដោយសារតែប្រាក់ចំណូល បានពីរគួបផ្សំគ្នា ដែលម្ខាងបានមកពីឪពុកម្ដាយធ្វើវិស័យកសិកម្ម ឬធ្វើមុខរបរផ្សងៗទៀត ឯម្ខាងទៀតគឺបានមកពីកូនចៅ ឬជាប្រពន្ធធ្វើការជាកម្មការិនីរោងចក្រ។

ចែករំលែក

មតិយោបល់