សម្តេចតេជោហ៊ុន សែន កោតសរសើរ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានសាងសង់ពហុកីឡដ្ឋានជាតិអូឡាំពិក

385

maxresdefault 34309143_1722044594510697_4462406162242863104_nក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី២នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយ ចំពោះលទ្ធផលគួរជាទីមោទនៈ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាគ្រប់ប្រភេទ ក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងក្មួយៗកីឡាករកីឡាការិនីទាំងអស់ដែលបានចូលរួមប្រកួតនៅឆ្នាំនេះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីនាថ្ងៃនេះពិតជារីករាយ និងកើតមានឡើងស្របពេលដែលប្រទេសកម្ពុជាយើងកំពុងមានសុខសន្តិភាព។

សម្តេចតេជោ ក៏បានថ្លែងអំណរព្រះគុណ ថ្វាយចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គ ព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានភ្លើងគប់ ដល់តំណាងកីឡាករជាតិ ពីព្រះបរមរាជវាំង មកកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីពិធីបើក ។

សម្តេចតេជោ ក៏បានថ្លែងរំលឹកនូវគុណូបការ: ដល់សម្តេចព្រះបរមរតនកោដ្ឋ ដែលកន្លងមកព្រះអង្គតែងយកព្រះទ័យទុកដាក់ចំពោះវិស័យកីឡាជាតិ និងបន្សល់នូវពហុកីឡដ្ឋានជាតិនេះ សំរាប់យើងធ្វើការប្រកួតនាពេលនេះ។

 

គួររំលឹកថា ពហុកីឡដ្ឋានជាតិអូឡាំពិក មានទីតាំងនៅចំកណ្ដាលទីក្រុងភ្នំពេញ។ ពហុកីឡដ្ឋាននេះ មានលទ្ឋភាពទទួលទស្សនិកជនបានប្រមាណ៥ម៉ឺននាក់ ក្រោមការរចនាគូរប្លង់ដោយស្ថាបត្យករខ្មែរដ៏ល្បីគឺលោក វណ្ណ មូលីវណ្ណ

ការស្ថាបនាពហុកីឡដ្ឋានចាប់ផ្ដើមនៅឆ្នាំ ១៩៦៣ និងបញ្ចប់នៅឆ្នាំ ១៩៦៤។ ពិធីសម្ពោធធ្វើឡើងនៅថ្ងៃទី ១២ ធ្នូ ១៩៦៤ ដំណាលគ្នានឹង បុរីកីឡាដែរ ដែលពហុកីឡដ្ឋាននេះត្រូវបានស្ថាបនាដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (បច្ចុប្បន្នបានប្ដូរឈ្មោះជាកីឡាអាស៊ីអាគ្នេយ៍ ឬ ស៊ីហ្គេម (SEA GAME)) ឆ្នាំ ១៩៦៣។ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានលុបចោលទៅវិញដោយសារបញ្ហានយោបាយនៅកម្ពុជា។ ពហុកីឡដ្ឋាននេះក៏បានទទួលប្រារព្ឋការប្រកួតកីឡាហ្គានេហ្វូផងដែរ ចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី៦ធ្នូ ១៩៦៦ ដោយអោយឈ្មោះព្រឹត្តិការណ៍នោះថា កីឡាហ្គានេហ្វូ លើកទី១។ ពហុកីឡដ្ឋានត្រូវបានប្រើប្រាស់ជាកន្លែងទទួលស្វាគមន៍ប្រមុខរដ្ឋនៃបណ្ដាប្រទេសជាមិត្តមួយចំនួន ជាកន្លែងប្រារព្ឋពិធីផ្សេងៗរបស់រដ្ឋ និងជាកន្លែងហ្វឹកហ្វឺនក្រុមកីឡាករជម្រើសជាតិកម្ពុជា។

ចែករំលែក

មតិយោបល់