សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ៖ មន្រ្តី មិនត្រុវធ្វើជាមន្រ្តីគ្រាប់ល្ពៅស្ងោរទៀតទេ

202

 

34429363_1722700351111788_624464893101211648_oក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ៥៦៧នាក់ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០១៨ មានសិស្សនិសិត្សចំនួន ៣៨០នាក់ នៅវិទ្យាស្ថានជាតិអប់រំ កាលពី  ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលចំនួន ៥៦៧នាក់ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០១៨ មានសិស្សនិសិត្សចំនួន ៣៨០នាក់ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មន្ត្រីគ្រប់រូបគឺមិនត្រូវធ្វើខ្លួនជាមន្រ្តីគ្រាប់ល្ពៅទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា ជាមន្រ្តីក៏មិនត្រូចក្តិចត្រួយគ្នាដែរ ជាពិសេសទៀតនោះ គឺមិនត្រូវធ្វើឱ្យរាំងស្ទះដល់ឱកាសរីកចម្រើន នៃមន្រ្តីក្រោមឱវាទឡើយ ព្រោះមន្រ្តីល្អគឹជាអ្នកដែលចេះដោះស្រាយបញ្ហាដែលកើតមានឡើងភ្លាមៗដោយមានការទទួលទាំងខុស និងទទួលទាំងត្រូវ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការងារកំណែទម្រង់កិច្ចការមុខងារសាធារណៈ របស់រាជរដ្ឋាភិបាល កន្លងមក ពិតជាមានភាពស្មុគស្មាញខ្លាំងណាស់ ប៉ុន្តែក្រោយពីបានបង្កើតនូវក្រសួងមុខងារសាធារណៈរួចហើយ គឺមានភាពងាយស្រួលជាងមុន ក្នុងការបែងចែកមុខងារ និងតួនាទីរបស់មន្ត្រីរាជការ។

គួររំលឹកថា មន្រ្តីគ្រាប់ល្ពៅ គឺជាមន្រ្តី ដែលមានល្បិចកិចកល មិនស្មោះត្រង់ បោកបញ្ឆោតប្រជាពលរដ្ឋ និងថ្នាក់លើ(នាយករដ្ឋមន្រ្តី ) ដែលជារឿយៗ សម្តេចហ៊ុន សែនតែងតែនិទាន នៅតាមទីសាថារណៈថា មន្រ្តីប្រភេទនេះ ជាមន្រ្តីមិនល្អ ដែលគួរតែត្រូវបានដកហូតតំណែង ឬផ្តន្ទាទោស។

 

 

ចែករំលែក

មតិយោបល់