សម្តេចតេជោនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យសាលារៀនទំាងអស់ បង្កើនការលេងកីឡា ឱ្យបានច្រើន

172

ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី២នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨  សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ភាពរីកចម្រើននៃវិស័យកីឡា គឺដោយសារតែកម្ពុជាយើងទទួលបាននូវសុខសន្តិភាពពេញលេញ បើយើងគ្មានសន្តិភាពទេ គឺយើងមិនអាចមានការប្រកួតកីឡាដូចថ្ងៃនេះនោះទេ ដូច្នេះសម្តេចសូមអោយប្រជាពលរដ្ឋទាំងអស់ចូលរួមថែ រក្សាសន្តិភាពនេះអោយបានគង់វង្ស។

សម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ថា សាលារៀន ឬស្ថាប័នានាទាំងអស់ត្រូវបង្កើត និងបង្កើនកន្លែងលេងកីឡាអោយបានច្រើន សំរាប់លេងកីឡា ដើម្បីអោយកាយសម្បទា និងសុខភាពយើងកាន់តែមានភាពល្អប្រសើរ ជាពិសេសទីសាធារណៈផ្សេងៗ ក៏ត្រូវមានកន្លែងធ្វើលំហាត់ប្រាណ សំរាប់ប្រជាពលរដ្ឋផងដែរ ដើម្បីឱ្យមានសុខភាពល្អ និងជៀសផុតពីជំងឺផ្សេងៗ។

 

ចែករំលែក

មតិយោបល់