រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ ថា លោកមិនឈឺក្បាល ចំពោះការស្លៀកពាក់ក្រៅឆាក របស់កញ្ញាដេនី​ខ្វាន់ទេ  

994

 

Capture.PNG1 17457292_1872778326277012_3566162435243929121_nយោងទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ ផ្ទាល់ខ្លួន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៧ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរថា លោកមិនដែលស្គាល់នាងដេនីខ្វាន់ទេ ហើយលោកក៏មិនឈឺក្បាលរឿងនាងស្លៀកពាក់នៅក្រៅឆាកដែរ ប៉ុន្តែការហាមឃាត់ការសំដែងរបស់នាងត្រូវមានភស្តុតាងច្បាស់លាស់ ក្រោយមានការណែនាំរួចហើយ។

ការលើកឡើងរបស់លោកខៀវ កាញារីទ្ធ ធ្វើឡើងបន្ទាប់ពីកាលពីខែថ្ងៃទ២៥ខែមេសា ឆ្នាំ២០១៧  ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញបម្រាមយ៉ាងដាច់អហង្កាមួយ ហាមប្រាមមិនឲ្យកញ្ញាដេនីខ្វាន់ ប្រកបអាជីពសម្តែងសិល្បៈរបស់ខ្លួនរយៈពេញមួយឆ្នាំ។

យោងតាមមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការហាមឃាត់មិនឲ្យកញ្ញាដេនីខ្វាន់ សម្តែងសិល្បៈរយៈពេលមួយឆ្នាំនេះ ធ្វើឡើងក្រោយពីក្រសួងវប្បធម៌ ម្តងហើយ ម្តង ទៀត បានកោះហៅនាងដេនីខ្វាន់មកណែនំា ឲ្យបញ្ចប់សកម្មភាពស្លៀកពាក់មិនសមរម្យនានា បង្ហោះលើបណ្តាញទំនាក់ទមនងសង្គមហ្វេសប៊ុក ព្រោះនាង ជាអ្នកសិល្បៈ ជាមនុស្សមហាជន បើកាលណាធ្វើអ្វីមិនសមរម្យ នឹងជះឥទ្ធិពលមិនល្អ ដល់ភាពថ្លៃថ្នូរ នៃប្រពៃណីជាតិ។

ប្រភពដដែលបន្តថា ការាហាមឃាត់នេះ គឺដោយសារដេនីខ្វាន់ ជាអ្នកសិល្បៈ ប៉ុន្តែ ប្រសិនបើនាងជាមនុស្សធម្មតា មិនពាក់ព័ន្ធ នឹងសិល្បៈ នោះនឹងគ្មានការហាមឃាត់ឡើយ ព្រោះជាសេរី ភាពបុគ្គល។

គួររំលឹកថា ការស្លៀកពាក់បែបស៊ិចស៊ីរបស់កញ្ញាដេនីខ្វាន់ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ចាប់អារម្មណ៍ពីមហាជន នៅរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះ ដោយធ្វើឲ្យមានការរិះគន់ ខ្លាំងពីមហាជន និងក្រសួងវប្បធម៌ ប៉ុន្តែ ក្រៅពីការស្លៀកពាក់បែបតារាបង្ហាញម៉ូដសម្លៀកបំពាក់ កញ្ញាដេនីខ្វាន់ ក៏មានសកម្មភាពមនុស្សធម៌ ក្នុងសង្គមផងដែរ។

ចែករំលែក

មតិយោបល់