ប្រវត្តិ ចង្វាក់បទរាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់របស់ខ្មែរ

29325
13245360_829101423861369_7370055365152054757_n
រូបភាព តន្រ្តីករ យ៉ង់ ពៅ

នៅពេលដែលយើងឮ ឬឃើញគេរាំនូវចង្វាក់រាំមួបែប ដែលខ្មែរយើងហៅថា ចង្វាក់រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ និង ឡាំលាវ យើងពិតជាគិត និង ច្បាស់ក្នុងចិត្តថា ក្បាច់រាំទាំងនេះ គឺជាក្បាច់រាំរបស់ខ្មែរយ៉ាងពិតប្រាកដ លើកលែងតែក្បាច់រាំដូចជាម៉ាឌីហ្សុន បូលីរ៉ូ ស្ល៊ូ ឬឆាឆាចេញ ។

ក្បាច់រាំទាំងនេះ សូម្បីតែខ្ញុំបាទ ដែលជាអ្នករៀបរាងនេះ ក៏មានការភ័នច្រឡំដែរថា គឺជាចង្វាក់រាំ ដែលខ្មែរយើងខ្លួនឯង ជាអ្នកបង្កើតឡើង ប៉ុន្តែ ក្រោយពីបានជួប និង សាកសួរសាស្រ្តា និង រៀមច្បង នៅសាលាវិចត្រមួយចំនួនមក ទើបដឹងថា ក្បាច់រាំរបស់ខ្មែរ ស្ទើតែទាំងអស់ មិនមែនជាក្បាច់ ដែលខ្មែរយើងបង្កើតថ្មីឡើងទេ លើកលែងតែក្បាច់រាំជាចង្វាក់ក្បាច់ចេញ ព្រោះចង្វាក់រាំក្បាច់នេះ ខ្មែរយើង បានយក ចេញពីរបាំអប្សរា មកច្នៃ ឲ្យទៅជាចង្វាក់រាំសម្រាប់រាំក្នុងពិធីប្រពៃណី ដូចជាបុណ្យ ឬរៀបការជាដើម។

ជាមួយគ្នានេះដែរ ចំពោះក្បាច់រាំ ដូចជាចង្វាក់រាំវង់ សារ៉ាវ៉ាន់ និង ឡាំលាវ គឺចាស់ៗខ្មែរយើងពីដើម បានយកបទរបស់ឡាវ(ពីដើមគេហៅ ថាលាវ)នេះមកច្នៃឲ្យក្លាយមកជារបស់ខ្មែរទេ។មិនមែនជាក្បាច់ចំតួរបស់ខ្មែរយើងឡើយ ដោយគ្រាន់តែខ្មែរយើង មានបទពិសោធន៍ពីកែ អាចកែច្នៃរបស់គេឲ្យក្លាយជារបស់ខ្លួនបាន។ខ្មែរយើងច្នៃ ល្អជាងម្ចាស់ដើម(ប្រទេសឡាវ)គេទៅទៀត។

លោកសាស្រ្តាខ្លះបាននិយាយថា ដោយសារតែមូលហេតុងហ្នឹងហើយ ទើបចង្វាក់រាំរបស់ខ្មែរយើងនេះ មានឈ្មោះថា រាំសារ៉ាវាន់ និង រាំ ឡាំលាវ គឺមកពីពាក្យដើមជាភាសាឡាវ ឬឡាំថូន ដែលមានន័យថា រាំតាមសំឡេងភ្លេង(ថូន tone)។

ទោះជាយ៉ាងនេះក្ទី ក៏គេមិនអាចដឹងថា ក្បាច់ ឬចង្វាក់រាំទាំងនេះ ត្រូវបានកែច្នៃ ឬបង្កើតឡើងដោយអ្នកណា នៅឆ្នាំណានោះទេ ប៉ុន្តែ តាម រយៈល្ខោនប្រម៉ោទ័យ ដែលបង្កើតឡើងដោយលោកយាយម៉ែម៉ឺន ក្បាច់ ឬចង្វាក់រាំទាំងនេះ ប្រហែលកើតក្នុងទសវត្សរ៍ឆ្នាំ៥០ ព្រោះលោកយាយម៉ែម៉ឺន មកធ្វើការបម្រើ ឬធ្វើជាអ្នករបាំព្រះរាជទ្រព្យ តាំងពីលោកយាយនៅក្មេង(អាយុប្រហែល៧ឆ្នាំ) ហើយលោក យាយម៉ែម៉ឺន នេះទៀតសោត ត្រូវបានមន្រ្តីបម្រើការនៅក្នុងព្រះបរមរាជវាំងអះអាងថា លោកយាយគឺជាជនជាតិឡាវ(លាវ)ទេ មិនមែនជាកូនខ្មែរសុទ្ធទេ។

ជាមួយគ្នានេះដែរ ការកើតឡើងនូវចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និង ឡាំលាវ នេះ គឺវាតំណាលគ្នានឹងការកើតឡើង នូវវង់តន្រ្តីសម័យ របស់ខ្មែរ ដែលមានលោកមែប៊ុន លោកសុះម៉ាត់ លោកស៊ីនស៊ីសាមុត និង អ្នកចម្រៀងង អ្នកន្រ្តីដ៏ល្បីឈ្មោះជាច្រើនទៀតដែរ។

តាមប្រសាសន៍ព្រឹទ្ធាចារ្យ លោកតាឆេងផុន ដែលជា អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ បានឲ្យដឹងកាលពីឆ្នាំ២០០៦ថា កាលលោកនៅជាប្រធានសិល្បៈសមាគមអាស៊ាន ប្រទេសវៀតណាម ដោយមើលឃើញចង្វាក់រាំរបស់ខ្មែរ មើលទៅសប្បាយ និង ល្អម្យ៉ាង បានស្នើមកលោក ក្នុងបំណងចង់បង្កើតចង្វាក់រាំវង់ រាំក្បាច់ និង ឡាំលាវនេះដែរ ប៉ុន្តែ លោកបានបដិសេធថា ប្រទេសយើងមិនធ្លាប់មាន មិនគួរឲ្យមានទេ។ឯប្រទេសគេ ដែលមានហើយឲ្យគេមានចុះ។

ដកស្រង់ទាំងស្រុងពីប្លក់ឈ្មោះ(ខំស៊ី)

ចែករំលែក

មតិយោបល់