ប្រវត្តិចម្រៀងសម័យខ្មែរ

1341
13245360_829101423861369_7370055365152054757_n
រូបភាព តន្រ្តីករ យ៉ង់ ពៅ

ដោយឃើញថា អត្ថបទនេះ គួរយកមកផ្សាយបាន ក្នុងវេបសាយនេះ យើងសូមអនុញ្ញាតពីម្ចាស់ដើម (ប្លក់ខំស៊ី)ពីចម្ងាយដើម្បីធ្វើការផ្សព្វផ្សាយបន្ត។

ពុំមានការចងក្រង ឬឯកសារច្បាស់ការណាមួយ បាននិយាយអំពីប្រវត្តិ នៃការហូរចូលនូវវិស័យចម្រៀងសម័យរបស់ខ្មែរ ពីសម័យណា ដល់សម័យណាទេ។ប៉ុន្តែ តាមការអះអាងរបស់សាស្រ្តាចារ្យដូរតន្រ្តីមួយចំនួន បានឲ្យដឹងថា វិស័យចម្រៀងនេះ ត្រូវបាននាំចូលដោយ ជនជាតិបារាំង ក្នុងឆ្នាំប្រហែល១៩២៧(មិនទាន់ច្បាស់)ដោយកាលណោះមានតែឧបករណ៍ភ្លេងត្រំប៉ែត្រ និង សាក់សូប៉ុណ្ណោះ ហើយគឺ សម្រាប់តែលេងបញ្ចូលគ្នា ជាមួយវង់ភ្លេងបុរាណ នៃក្រុមរបាំព្រះរាជទ្រព្យ។

ភ្លេងតន្រ្តីសម័យនេះ ចាប់ផ្តើមប្រគុំមុនដំបូងគេបង្អស់ គឺបទភ្លេងនគររាជ(ភ្លេងជាតិសព្វថ្ងៃ)និងបទពង្សាវតាខ្មែរ និងបន្ទាប់មក លោកមែល ប៊ុន លោកសុះម៉ាត់ និងលោកស៊ីន ស៊ីសាមុត ក្រោយមកក្លាយជាកំពូលតន្រ្តីករ និង ជាអ្នកចម្រៀងដ៏ល្បីល្បាញ និង ដែលបានទៅសិក្សានៅប្រទេសបារាំងផ្នែកដូរតន្រ្តីនោះ ក៏បានចាប់ផ្តើមបង្កើតចម្រៀងនេះឡើង។បទចម្រៀងពីដើម ទោះបីជា ជាប្រភេទសិល្បៈតន្រ្តី ដែល នាំចូលពីបរទេសក្តី ក៏ប៉ុន្តែ កំពូលសិល្បៈករខ្មែរ នៅតែព្យាយាមធ្វើវាឲ្យក្លាយជារបស់ខ្មែរ បង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរដែរ។

ប្រភេទចម្រៀង និង តន្រ្តី ដែលតន្រ្តីករខ្មែរប្រគុំកាលគ្រានោះ ទាំងបទយឺត (Slow) និង លឿនក្តី ភាគច្រើន ជាប្រភេទបទចម្រៀងរ៉ុកខេនរ៉ូល(Rock enroll)។ចំណែកបទឆាឆាឆា ដែលនាំចូលមកពីប្រទេសគុយបា ក៏មានប្រគុំដែរ។

គេមិនដឹងថា តើបទចម្រៀងអ្វី ដែលត្រូចបានគេច្រៀងជាសាធារណៈមុនគេនាគ្រានោះ នោះទេ ប៉ុន្តែ គេអាចដឹងច្បាស់ថា នៅពេលដែល ចាប់ផ្តើមរៀននិពន្ធ ឬរៀនឧបករណ៍ភ្លេង គឺគ្រូភ្លេងទាំងអស់តែងតែលើកយកបទចម្រៀងដែលមានចំណងជើងថា ឧិស្វាយចន្ទីមកបង្រៀនជានិច្ច។សាស្រ្តាចារ្យស្ទើតែទាំងអស់ សុទ្ធតែបាននិយាយថា បទស្វាយចន្ទីរ គឺជាបទដើមគេ(មេបទ)សម្រាប់បទចម្រៀងសម័យរបស់ខ្មែរ ដែលកវីខ្មែរ រកឃើញមុនគេ។

ចាប់ពីពេលនោះមក វិស័យសិល្បៈចម្រៀងសម័យខ្មែរចាប់ផ្តើមមានការរីកចម្រើន រហូតពាក់កណ្តាលទសវត្សរ៍៧០ ក្រោយការគ្រប់ គ្រងអំណាចដោយពួកខ្មែរក្រហម ទើបវិស័យនេះ បាត់បង់ទៅវិញ។

ទោះបីជាចម្រៀងសម័យពីទសវត្សរ៍៥០ ដល់៧០ ដែលពួកគាត់បានស្លាប់បាត់អស់ទៅហើយក្តី ប៉ុន្តែ ស្នាដៃរបស់អ្នកចម្រៀង និង តន្រ្តីករខ្មែរ នាសម័យនោះ នៅតែដក់ជាប់ក្នុងក្រអឿបេះដូងកូនខ្មែរជានិច្ច សូម្បីតែជនបរទេសមួយចំនួន បានស្គាល់ប្រទេសកម្ពុជា ដោយ ការស្តាប់ចម្រៀងខ្មែរ(លោកស៊ីន ស៊ីសាមុត)ពីសម័យដើមដែរ។ ពួកគេនិយាយសរសើអំពីទឹកដមរបស់តន្រ្តីករ និង អ្នកចម្រៀងខ្មែរមិនដាច់ពីមាត់ថា ពីរោះ។ជនបរទេសខ្លះ បានដើររកទិញថាស ឬឌីសចម្រៀងខ្មែរពីសម័យដើម ដើម្បីស្តាប់ឡើងវិញ។ ពួកគេស្តាយអ្នកចម្រៀងទាំងនោះជំនួសខ្មែរ មិនដូចបទចម្រៀងខ្មែរសព្វថ្ងៃទេ ទោះបីជាឧបករណ៍តន្រ្តីទំនើប ឧបករណ៍ថតទំនើប តែគ្មានគុណភាព សូម្បីអ្នកចម្រៀង ក៏គ្មានអ្នក ចម្រៀងណា អាចធ្វើឲ្យមិត្តអ្នកស្តាប់ស្លាប់ចិត្តបាន។

អ្នកនិពន្ធ និងអ្នកចម្រៀងខ្មែរបច្ចុប្បន្ន ច្រើនតែនិពន្ធ និង ច្រៀង បទដែលចម្លងពាក្យពេចន៍ និង បទភ្លេងពីបរទេស ដោយគ្មានការអនុញ្ញាត។

គេមិនដឹងថា តើវិស័យតន្រ្តីខ្មែរនេះ នឹងបាត់បង់ ឬក៏មិនថឹងថា ថ្ងៃណា នឹងមានការរីកចម្រើនឡើងវិញនោះទេ។

ចែករំលែក

មតិយោបល់