ការមិនទម្លាប់អានរបស់បងប្អូនជនជាតិខ្មែរ

766
8319619827_17059c27e7_b
រូបភាព បណ្ណាល័យជាតិ

នេះមិនមែនជាលើកទីមួយទេ ដែលយើង សរសេរអត្ថបទនេះឡើង ហើយក៏មិន មែនមានតែយើងដែរ ដែលមានការព្រួយបារម្ភ អំពីការមិនព្រមយកចិត្តទុក ដាក់អាន និង ស្វែងយល់អំពីចណេះដឹងតាមរយៈការងានសៀវភៅ ទស្សនាវដ្តី កាសែតជាដើមនេះ។

គ្មានយុទ្ធសាស្រ្តយូរអង្វែង ដែលបង្កើតឡើងដោយរដ្ឋាភិបាល ក្នុងការលើកកម្ពស់ ការអានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ ហើយក៏ គ្មាននយោបាយលើកទឹកចិត្ត ជម្រុញឲ្យមានការអានដល់ប្រជាពលរដ្ឋដែរ។

សៀវភៅ ទស្សនាវដ្តី និងកាសែត ជាប្រភពនៃចំណេះដឹង ក្រៅអំពីចំណេះដឹង ដែល ផ្តល់ដោយលោកគ្រូ អ្នកគ្រូនៅឯសាលា ប៉ុន្តែ ក្រុមសិស្ស និស្សិត មិនសូវមានការ យកចិត្តទុកដាក់ក្នុងការអានទេ។តែប្រសិនបើមានការអានរបស់ពួកគេ គឺផ្តោតតែ ទៅលើដំណឹង ជ្រើសរើសបុគ្គលឹក ឬសាលារៀនតែប៉ុណ្ណោះ។ពួក គេបានផ្តោត ស្មារ តី និង អារម្មណ៍ទៅលើការប្រចម្រៀង រាំ និង កាសម្តែងទៅវិញ ពួកគេចូលចិត្ត ការ កម្សាន្ត ច្រើនជាង ការក្រេបជញ្ជក់ចំណេះដឹង។

នៅទសវត្សរ៍១៩៥០ និង ៦០ ក្រោយពីមានការវាយលុកពីប្រព័ន្ធបច្ចេកវិទ្យា ផ្នែកសោតទស្សន៍ សមាគមអ្នកពន្ធខ្មែរ ដែលដឹកនាំ ដោយហ៊ែលស៊ុំផា លោកលាង ហ័បអាន និង ក្រោយមកលោកលី ធាមតេង បានមានការព្រួបារម្ភយ៉ាងខ្លាំង ចំពោះថ្ងៃអនាគត ដែលនឹងជំរុញឲ្យពលរដ្ឋ ខ្មែរងាកទៅរកការនិយមទូរទស្សន៍ ជាងការអានសៀវភៅ។ក្រុមសមាជិក នៃសមាគមអ្នកពន្ធ បាននាំគ្នាពិភាក្សាគ្នា ដើម្បីស្វែងរកវិ ធីសាស្រ្តល្អ ក្នុងការគ្រប់គ្រងអារម្មណ៍មិត្តអ្នកអាន កុំឲ្យងាកទៅរកការនិយមទូរទស្សន៍ខ្លាំងពេក។

ការប្រឹងប្រែងរបស់ពួកគាត់ គឺបានទទួលជោគជ័យ រហូតដល់សម័យសង្រ្គាម និង សម័ខ្មែរក្រហមទើបទើបវិស័យនេះត្រូវបាត់បង់ ដូចវិស័យដទៃទៀតដែរ ប៉ុន្តែសន្ទុះនៃការអាននេះ បើតាមការសង្កេត និង ស្តាប់ការរៀបរាប់របស់មនុស្សចាស់ៗមួយចំនួនឲ្យដឹងថា នៅទសវត្សរ៍១៩៨០ និង ដើមទសវត្សរ៍១៩៩០ វិស័យអំណាននេះ ក៏នៅមានសន្ទុះខ្លាំងនៅឡើយ  ហើយរហូតឆ្នាំជាងពាក់កណ្តាលនៃទសវត្សរ៍៩០ ទើការអាននេះមានការធ្លាក់ចុះ និង កាន់តែធ្លាក់ចុះ ក្រោយពីការវាយលុករបស់ប្រព័ន្ធសោតទស្សន៍។

ពុំមានអ្នកប្រាជ្ញអក្សរសាស្រ្តណាផ្តល់យោបល់ថា កម្ពុជា ឬអ្នកនិពន្ធកម្ពុជាគួរតែធ្វើយ៉ាងម៉េចនោះទេ។តែគេទទួលស្គាល់ថា មិនមែនមានតែកម្ពុជាទេ ដែលជួបនូវ វិបត្តិផ្នែកអំណាននេះ។បញ្ហាចម្បងនៃរឿងនេះទីមួយ ដោយទំនោរនៃការងានធ្លាក់ ចុះ ទីពីរ រាល់សំណេររបស់អ្នកនិពន្ធពុំសូវមានគុណភាព និង ពុំត្រូវនឹងតម្រូវការរបស់មិត្តអ្នកអាន។

នៅលើពិភពលោក ប្រទេសជឿនលឿនមួយចំនួន ក្នុងចំណោមប្រជាជន១០លាននាក់ មានអ្នកអានសៀវភៅយ៉ាងហោចណាស់ពី៣ ទៅ៧លាននាក់ដែរ។នេះតាមការប៉ាន់ស្មានរបស់យើងតែនៅកម្ពុជា ក្នុងចំណោមមនុស្សជាង២លាននាក់នៅក្នុងទីក្រុងភ្នំពេញ មានមនុស្សប្រហែលតែ២ពាន់នាក់ប៉ុណ្ណោះ ដែលអានសៀវភៅ។មនុស្សជាង១០លាននាក់ នៅទូទាំងប្រទេសកម្ពុជា មានមនុស្សតែប្រហែលមួយម៉ឺនាក់ប៉ុណ្ណោះដែលអានសៀវភៅ។ អ្នកនិពន្ធម្នាក់បោះពុម្ពសៀវភៅមួយមុខ ៥ពាន់ ក្បាលលក់រយៈប្រហែលពីពីរទីបីឆ្នាំទើបអស់។

លោកបណ្ឌឹតអក្សរសាស្រ្តឃីង ហុកឌី បានមានប្រសាសន៍កាលពីឆ្នាំ២០០៦ថា សង្គមណាក៏ដោយ បើសិនជាគ្មានអក្សរសាស្រ្តទេ សង្គមនោះនឹងរលាយ។ប្រៀបបាន ទៅនឹងការខំព្យាយាមរបស់វៀតណាមមិនឲ្យខ្មែរកម្ពុជាក្រោមមានអក្សរ និងភាសាដូច្នេះដែរ។លោកបន្តថា នៅប្រទេសណា ក៏មានវិបត្តិនៃការអានដែរ តែដោយ សារការយល់ដឹងរបស់ប្រជាជនគេចំពោះអត្ថបទសំណេរនេះមានកម្រឹតខ្ពស់ ទើបធ្វើឲ្យចំនួននៃការអាន របស់គេនៅតែមានចំនួនច្រើនដដែល។

បច្ចុប្បន្ន មិនថាតែសមាគមអ្នកនិពន្ធខ្មែរទេ ដែលមិនបានគិតអំពីរឿងនេះ សូម្បីតែរដ្ឋាភិបាលក៏មិនបានយកចិត្តទុកដាក់ប៉ុន្មានដែរ ដែលកាយវិការនេះ បង្ហាញអំពីភាពអវិជ្ជមាន និង ភាពគ្មានសមត្ថភាពរបស់អ្នកគ្រប់គ្រង។

នៅក្នុងសង្គមជប៉ុន ក្រោយពីជប៉ុនចាញ់សង្រ្គាមលោកលើកទី២ រដ្ឋាភិបាលមាន គោលនយោបាយមួយដើម្បីធ្វើឲ្យជប៉ុនមានការរីកចម្រើន គឺការនាំចូលសៀវភៅ និង ជម្រុញនូវរាល់ការអាន។ជប៉ុនបានស្នើសុំឲ្យរដ្ឋាភិបាលអាមេរិចផ្តល់នូវសៀវ ភៅគ្រប់ប្រភេទដល់ប្រទេសជប៉ុន ដែលតាមឯកសារនិយាយថា អាមេរិចផ្តល់សៀវភៅឲ្យទៅជប៉ុនទាំងកប៉ាល់ៗ។ពួកគេបានក្លាយជាមានទម្លាប់អាន។ មិត្តភក្តិខ្លះ ដែលខ្ញុំស្គាល់ ពេលញុំាកាហ្វេ ក៏គេអាន ពេលញុំាបាយក៏គេអាន ពេលជិះឡានក៏គេអាន ។គេមិនឲ្យពេលវេលាទៅមុខឥតប្រយោជន៍ទេ។

ខុសពីប្រជាជនខ្មែរ ដែល មិនទម្លាប់អាន ហើយបើឃើញអ្នកណាអានសៀវភៅ ឬកា សែតនៅតាមតៀមកាហ្វេ ឬហាងបាយ ក៏តាំងនាំគ្នាសើចពេបជ្រាយឲ្យគេទៅវិញ។

នៅក្នុងទ្រឹស្តីនៃវិស័យវិទ្យាសាស្រ្តសង្គម គេនិយាយថា អ្នកដែលមានអាជីព ឬប្រកបអាជីពជាអ្នកកាសែតរយៈពេល៥ឆ្នាំឡើងទៅ គឺប្រៀបបានទៅនឹងការរៀនបាន សញ្ញាប័ត្រថ្នាក់បណ្ឌឹតដែរ។ឯអ្នកនិពន្ធ ក៏ដូចគ្នាដែរ ង្នកដែលសរសេរសៀវភៅ បានពី១ក្បាលឡើងទៅ គឺជាបណ្ឌឹតដែរ។សៀវភៅមួយក្បាល ប្រៀបបានទៅនឹងនិក្ខេបបទបញ្ចប់សញ្ញាប័ត្របណ្ឌឹតមួយដែរ។

ការពិតវាគួរតែមានវេទិកា ឬការប្រឡងនៃការអានប្រចាំសប្តាហ៍ ដោយមានរង្វាន់លើកទឹកចិត្តបន្តិចបន្តួច ដែលស្ថានីយ៍ទូរទស្សន៍គួរតែធ្វើ។

 

ចែករំលែក

មតិយោបល់